620322c777ea1_269421548_3061601930777113_3763862390195306571_n.jpg

សូមស្វាគមន៍មកកាន់បុរីអង្គរភែលេស

បុរីអង្គរភែលេស សូមស្វាគមន៍ ! សូមអញ្ជើញមកធ្វើការជ្រើសរើសអគារសម្រាប់ស្នាក់នៅរបស់លោកអ្នកដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបដោយ អគារនីមួយៗគឺមានលក្ខណៈទំនើប ធំទូលាយ និង ប្រឆាំងនឹងសំឡេងរំខាន។ ហើយអ្នកអាចរកហាងលក់ទំនិញជាច្រើនដែលចាំបាច់ , មន្ទីរពេទ្យ និង សាលារៀននៅជុំវិញ។ លើសពីនេះទៀតគឺមានទីធ្លាធំទូលាយសម្រាប់លោកអ្នក ធ្វើលំហាត់ប្រាណ និង សម្រាកលេងកំសាន្ត។ មិនតែប៉ុណ្ណោះបរិស្ថានដែលនៅជុំវិញ គឺមានភាពស្រស់ស្អាត អមដោយ សួនច្បារដើមឈើធ្វើអោយត្រជាក់, ខ្យល់ស្អាតបរិសុទ្ធដែលមានលក្ខណៈសមរម្យសម្រាប់ការដើរកំសាន្តនាពេលល្ងាចរបស់លោកអ្នក។
លើសពីនេះអគារទាំងនោះគឺស្ថិតនៅដាច់ឆ្ងាយពីអ្នកដ៏ទៃ ដែលធ្វើអោយ ជីវិតឯកជន កាន់តែមានភាពល្អប្រសើរ ។ សូមអញ្ជើញមកជាវផ្ទះរបស់យើងខ្ញុំក្នុងតម្លៃមួយដ៏សមរម្យ មិនតែប៉ុណ្ណោះ លោកអ្នកអាចរកបាននូវ ផ្ទះជាច្រើនប្រភេទផ្សេងៗពីគ្នា ដោយអាស្រ័យលើទំហំគ្រួសារ និង ការពេញចិត្តរបស់លោកអ្នក។ សូមអញ្ជើញទំនាក់ទំនងមកយើងខ្ញុំក្នុងពេលឥឡូវនេះដើម្បីទទួលបានវិមានដ៏ល្អស្កឹមស្កៃរបស់លោកអ្នក!

អំពីយើង

ក្រុមហ៊ុន Angkor Palace គឺជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យលំដាប់កំពូល ជាមួយនឹងការផ្តោតសំខាន់ទៅលើទីផ្សារអចលនទ្រព្យបែបប្រណិតនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣។ ជាមួយនឹងបទពិសោធន៍ជាង ១៥ ឆ្នាំ ក្រុមហ៊ុន Angkor Palace បានកសាងសមិទ្ធិផលជាច្រើនប្រកបដោយគុណភាព រួមមាន លំនៅឋានជាលក្ខណៈបុរី, អគារខុនដូ និងរមនីយដ្ឋានលំដាប់ពិភពលោក ដែលស្តិតក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ចក្ខុវិស័យ៖ ក្រុមហ៊ុន Angkor Palace មានបំណងប្រាថ្នាកា្លយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រណិតឈានមុខគេ ដោយផ្តល់នូវទំនុកចិត្តលើគុណភាព និងភាពច្នៃប្រឌិតគួជាទីពេញចិត្តដល់អតិថិជនរបស់យើង។
បេសកកម្ម៖ ការសាងសង់ផ្ទះដែលមានការរចនាយ៉ាងល្អិតល្អន់ និងមានគុណភាព យើងមានគោលបំណងបង្កើតថ្មីនូវស្តង់ដារនៃការរស់នៅសម្រាប់អតិថិជនរបស់យើង ជាមួយនឹងគំនិតច្នៃប្រឌិត និងទាន់សម័យ។ បេសកកម្មរបស់យើងគឺផ្តល់អតិភាពចំបងលើតម្រូវការរបស់អតិថិជនយើង ដែលធ្វើឱ្យពួកយើងមានទឹកចិត្តក្នុងការបន្តអនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍន៍ឆ្ពោះទៅកាន់ការសាងសង់ប្រកបដោយស្តង់ដារ ការរចនាស្ថាបត្យកម្មដ៏ប្លែកដាច់គេ និងប្រើប្រាស់សម្ភារៈដែលមានគុណភាព ដើម្បីធានានូវស្តង់ដារល្អបំផុតសម្រាប់អតិថិជនរបស់យើង។

62032c08beee4_1.jpg